អំពីជំងឺកញ្ជ្រឹល (Khmer)

ជំងឺកញ្ជ្រឹល គឺជាជំងឺដែលងាយឆ្លងខ្លាំង និងអាចបង្កជាជំងឺធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យមានអាការៈគ្រុនក្ដៅ ឡើងកន្ទួល ក្អក និងភ្នែកក្រហម និងហូរទឹកភ្នែក។ ជំងឺនេះជាទូទៅគឺចម្លងតាមរយៈខ្យល់ បន្ទាប់ពីបុគ្គលដែលមានជំងឺកញ្ជ្រឹលក្អក ឬកណ្ដាស់។

child with measlesរោគសញ្ញាជំងឺកញ្ជ្រឹលចាប់ផ្ដើមចេញក្នុងចន្លោះពីប្រាំពីរ ទៅ 21ថ្ងៃ បន្ទាប់ពីការប៉ះពាល់នឹងជំងឺ។ ជំងឺកញ្ជ្រឹលគឺមានសមត្ថភាពចម្លងបានពីរយៈពេលប្រហែលបួនថ្ងៃមុនពេលចេញកន្ទួល រហូតដល់រយៈពេលបួនថ្ងៃក្រោយចេញកន្ទួល។ មនុស្សអាចចម្លងជំងឺកញ្ជ្រឹលបានតាំងពីមុនពេលដែលពួកគេមានចេញកន្ទួលដែលអាចកត់សម្គាល់បាន។

មនុស្សដែលមានហានិភ័យខ្ពស់បំផុតពីការប៉ះពាល់ជំងឺកញ្ជ្រឹលរួមមានអ្នកដែលមិនបានចាក់វ៉ាក់សាំង ស្ត្រីមានផ្ទៃពោះ ទារកដែលមានអាយុក្រោមប្រាំមួយខែ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ បុគ្គលម្នាក់ត្រូវបានចាត់ទុកថាមានភាពស៊ាំប្រឆាំងនឹងជំងឺកញ្ជ្រឹល ប្រសិនបើមានចំណុចណាមួយដូចខាងក្រោម៖

  • អ្នកបានកើតមុនឆ្នាំ 1957
  • អ្នកទទួលបានលទ្ធផលតេស្តឈាមដែលបង្ហាញអំពីភាពស៊ាំទៅនឹងជំងឺកញ្ជ្រឹល
  • អ្នកប្រាកដថាអ្នកធ្លាប់ទទួលបានការធ្វើរោគវិនិច្ឆ័យជំងឺកញ្ជ្រឹលពីមុនមកដោយអ្នកផ្ដល់សេវាថែទាំសុខភាព។
  • ការចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹលរបស់អ្នកគឺត្រូវបានធ្វើបច្ចុប្បន្នភាព (មួយដូសសម្រាប់កុមារដែលមានអាយុចាប់ពី 12ខែ រហូតដល់បីឆ្នាំ, ពីរដូសសម្រាប់បុគ្គលដែលមានអាយុចាប់ពីបួនឆ្នាំឡើងទៅ)។

តារាងខាងក្រោមបង្ហាញពីភាពញឹកញាប់នៃការរាយការណ៍អំពីករណីកើតជំងឺកញ្ជ្រឹលនៅក្នុងមូលដ្ឋាន៖

ឆ្នាំខោនធី Snohomishរដ្ឋវ៉ាស៊ីនតោន
201703
201868
2019190
202001
20210--


measles flyer khmerករណីកើតជំងឺដែលកើតមានយូរៗម្ដង និងបណ្ដុំតូចៗនៃករណីកើតជំងឺជាធម្មតាគឺត្រូវបានបង្កើតឡើងតាមរយៈការនាំចូលបន្ទាប់ពីការធ្វើដំណើរមកពីប្រទេសមួយផ្សេងទៀតដែលមានការឆ្លងរាលដាលនៃជំងឺកញ្ជ្រឹលច្រើន។ ការផ្ទុះឡើងនៃជំងឺក្នុងទ្រង់ទ្រាយធំជាងនេះជារឿយៗគឺកើតឡើងដោយសារមូលហេតុដូចគ្នា ប៉ុន្តែបន្ទាប់មកគឺមានការរីករាលដាលប្រសិនបើវីរុសចូលដល់ក្នុងបណ្ដាញ ឬសហគមន៍ដែលការចាក់វ៉ាក់សាំងមានកម្រិតទាប។ ទោះបីជាការចាក់វ៉ាក់សាំងកញ្ជ្រឹល 2ដូស គឺមានសុវត្ថិភាព ហើយវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងមានភាពឋិតថេរបំផុតដែលកំពុងត្រូវបានប្រើប្រាស់ក៏ដោយ សូម្បីតែបុគ្គលដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយក៏ដោយ ក៏អាចឆ្លងជំងឺកញ្ជ្រឹលដោយកម្របានផងដែរ។ នៅក្នុងការផ្ទុះជំងឺនេះកាលពីឆ្នាំ 2019 ករណីកើតជំងឺលើមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញគឺមានតែ 4% តែប៉ុណ្ណោះ។  

ព័ត៌មានអំពីវ៉ាក់សាំង

ឪពុកម្ដាយ និងអាណាព្យាបាលអាចពិនិត្យមើលស្ថានភាពការចាក់វ៉ាក់សាំងរបស់កូនពួកគេ ឬព្រីនលិខិតបញ្ជាក់ស្ថានភាពការចាក់វ៉ាក់សាំងរបស់ពួកគេបាន តាមរយៈ https://wa.myir.net, ឬដោយទាក់ទងទៅកាន់អ្នកផ្ដល់សេវាវេជ្ជសាស្ត្ររបស់ពួកគេ។

វ៉ាក់សាំងត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃដល់កុមារទាំងអស់រហូតដល់អាយុ 18ឆ្នាំ។ ប្រសិនបើអ្នកផ្ដល់សេវាថែទាំសុខភាពគិតថ្លៃផ្ដល់ការចាក់ថ្នាំបង្ការ ឪពុកម្ដាយ ឬអាណាព្យាបាលអាចស្នើសុំឱ្យលើកលែងការគិតថ្លៃនោះបានប្រសិនបើពួកគេមិនមានលទ្ធភាពបង់ប្រាក់ទេនោះ។ តាមច្បាប់ មិនមានកុមាររូបណាអាចត្រូវបានគេបដិសេធមិនឱ្យទទួលវ៉ាក់សាំងដែលត្រូវបានណែនាំពីអ្នកផ្ដល់ការថែទាំសុខភាពជាទៀងទាត់របស់ពួកគេដោយសារតែគ្រួសារមិនអាចបង់ប្រាក់បាននោះទេ។